DE International (ខ្មែរ) Khmer

អំពី DE អន្តរជាតិ

DE អន្តរជាតិ គឺជាអង្គភាពអន្តរជាតិនៃក្រសួងអប់រំនៃ រដ្ឋ NSW ។ យើងគ្រប់គ្រងកម្មវិធីនិសិស្សអន្ដរជាតិសម្រាប់ សាលារៀនរដ្ឋទាំងអស់នៅរដ្ឋ NSW រួមមាន ការដាក់ពាក្យសុំ ការចុះឈ្មោះ និងការអនុវត្តន៍ទៅតាមច្បាប់សិស្សបរទេស ដែលកំពុងសិក្សានៅក្នុងសាលារៀនរដ្ឋនៅរដ្ឋ NSW ។

ប្រព័ន្ធសាលារៀនរដ្ឋរបស់រដ្ឋ NSW គឺជាបណ្តាញអប់រំដ៏ធំ បំផុតនៅក្នុងប្រទេសអូស្ត្រាលី។ សិស្សរបស់យើង សម្រេចបាននូវឧត្តមភាពផ្នែកសិក្សានៅក្នុងបរិស្ថានសិក្សាមួយ ដែលប្រកបដោយសុវត្ថិភាព និងមានភាពច្នៃប្រឌិតថ្មី។ សិស្សនឹងមានបទពិសោធន៍រៀនសូត្រដែលសម្បូរបែប និងមានប្រយោជន៍។

បុគ្គលិកផ្នែកការគាំទ្រ និងការអនុវត្តន៍តាមច្បាប់របស់ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាសាលារៀន និងអ្នក ផ្តល់សេវាកម្មស្នាក់នៅតាមផ្ទះដើម្បីធានាថាសិស្ស រៀនសូត្រ និងរស់នៅក្នុងបរិស្ថានមួយដែលមានសុវត្ថិភាព និងមានការជួយគាំទ្រ។

យើងក៏ជួយសម្របសម្រួលក្រុមទស្សនកិច្ចសិក្សាទៅ សាលារៀននានារបស់យើងផងដែរ។ បណ្តាក្រុមទាំងនោះ រួមមាន សិស្ស គ្រូបង្រៀន មន្ត្រីការអប់រំ និងគណៈប្រតិភូរបស់រដ្ឋាភិបាលបរទេស។

មគ្គុទ្ទេសក៍សម្រាប់សិស្ស

កម្មវធិ ីសិសˍ អន្ដរȾត

សិស្សដែលបញ្ចប់ការសិក្សា របស់យើង បានសម្រេចជោគជ័យ

សោភ័ណសៀង - ប្រទេសកម្ពុជា

អ្នកឈ្នះពានរង្វាន់សេវាកម្មសាលារៀនឆ្នាំ 2017

ការសិក្សានៅសាលារៀនរដ្ឋនៅរដ្ឋ NSW អាចជួយអ្នកឱ្យសម្រេច
បាននូវអ្វីៗជាច្រើន ដែលអ្នកគិតថាមិនអាចធ្វើទៅបាន។

សូមមើលវីដេអូរបស់សៅផាន >

និស្សិតបញ្ចប់ការសិក្សារបស់យើង

aina ibrahim headshot

Fathimath Aina Ibrahim
– Maldives


“អ្នកឈ្នះពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នាំ២០១៩
ខ្ញុំជឿជាក់ក្នុងការណែនាំឲចូលរៀនសាលារដ្ឋ NSW ។ បរិយាកាស
និងធនធានគឺល្អប្រសើរនិងគ្រូបង្រៀនមានការទួលស្វាគមន៏យ៉ាងកក់ក្តៅ។
ខ្ញុំរីករាយនឹងពេលវេលាដែលបានចំនាយនៅទីនេះយ៉ាងខ្លាំងហើយខ្ញុំបានខ្លាយជាអ្នកដឹកនាំដំណាងសិស្សអន្តរជាតិក្នុងសាលាដែលបានជ្រើសតាំងនៅសាលារបស់ខ្ញុំ។ “

មើលវីដេអូរបស់អ៊ីណា >

Rouzbeh (Iran)

Trung Hao Tran – វៀតណាម

“ ការសិក្សានៅក្នុងសាលារដ្ឋ NSW បាន
អនុញ្ញាតិឲខ្មុំរៀនពីវប្បធម៌និង
របៀបរស់នៅថ្មីនិងជួបមនុស្សថ្មីៗ។ ខ្មុំពិតជារីករាយ
នឹងរបៀបបង្រៀនរបស់សាលារបស់ខ្មុំ ដែល
រួមបញ្ចូលការសិក្សានិងភាពសប្បាយរីករាយ។ អ្នកសម្របសម្រួល
សិស្សអន្តរជាតិរបស់ខ្មុំមានការជួយជ្រោមជ្រែងនិង
តែងតែចាំជួយខ្មុំ។ “

មើលវីដេអូរបស់ហិនរី >

អានរឿងនិស្សិតបន្ថែមទៀត >