NSW Government Schools (Khmer)

អំពី DE អន្តរជាតិ

DE អន្តរជាតិ គឺជាអង្គភាពអន្តរជាតិនៃក្រសួងអប់រំនៃ រដ្ឋ NSW ។ យើងគ្រប់គ្រងកម្មវិធីនិសិស្សអន្ដរជាតិសម្រាប់ សាលារៀនរដ្ឋទាំងអស់នៅរដ្ឋ NSW រួមមាន ការដាក់ពាក្យសុំ ការចុះឈ្មោះ និងការអនុវត្តន៍ទៅតាមច្បាប់សិស្សបរទេស ដែលកំពុងសិក្សានៅក្នុងសាលារៀនរដ្ឋនៅរដ្ឋ NSW ។

ប្រព័ន្ធសាលារៀនរដ្ឋរបស់រដ្ឋ NSW គឺជាបណ្តាញអប់រំដ៏ធំ បំផុតនៅក្នុងប្រទេសអូស្ត្រាលី។ សិស្សរបស់យើង សម្រេចបាននូវឧត្តមភាពផ្នែកសិក្សានៅក្នុងបរិស្ថានសិក្សាមួយ ដែលប្រកបដោយសុវត្ថិភាព និងមានភាពច្នៃប្រឌិតថ្មី។ សិស្សនឹងមានបទពិសោធន៍រៀនសូត្រដែលសម្បូរបែប និងមានប្រយោជន៍។

បុគ្គលិកផ្នែកការគាំទ្រ និងការអនុវត្តន៍តាមច្បាប់របស់ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាសាលារៀន និងអ្នក ផ្តល់សេវាកម្មស្នាក់នៅតាមផ្ទះដើម្បីធានាថាសិស្ស រៀនសូត្រ និងរស់នៅក្នុងបរិស្ថានមួយដែលមានសុវត្ថិភាព និងមានការជួយគាំទ្រ។

យើងក៏ជួយសម្របសម្រួលក្រុមទស្សនកិច្ចសិក្សាទៅ សាលារៀននានារបស់យើងផងដែរ។ បណ្តាក្រុមទាំងនោះ រួមមាន សិស្ស គ្រូបង្រៀន មន្ត្រីការអប់រំ និងគណៈប្រតិភូរបស់រដ្ឋាភិបាលបរទេស។

https://players.brightcove.net/6416361186001/default_default/index.html?videoId=6405927637112

កម្មវិធីសិស្សអន្តរជាតិ (International Students Program)

កម្មវិធីសិស្សអន្តរជាតិបើកឱកាសឱ្យសិស្សមកពីជុំវិញពិភពលោកបានចូលសិក្សានៅសាលារដ្ឋក្នុងរដ្ឋញូសៅវែល ដើម្បីទទួលបានបទពិសោធន៍ក្នុងបរិយាកាសវប្បធម៌ចម្រុះ និងប្រកបដោយការរួមបញ្ចូល ព្រមទាំងស្វែងយល់ពីវិធីសាស្ត្របង្រៀនទំនើបៗ។ សិស្សអាចអភិវឌ្ឍជំនាញភាសាអង់គ្លេសបានយ៉ាងឆាប់រហ័ស និងបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ដើម្បីទទួលបានវិញ្ញាបនបត្រ HSC ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។

ស្វែងយល់បន្ថែម

កម្មវិធីទស្សនកិច្ចសិក្សា (Study Tours)

កម្មវិធីទស្សនកិច្ចសិក្សាផ្តល់ជូនសិស្សានុសិស្ស និងមនុស្សពេញវ័យមកពីក្រៅប្រទេសនូវបទពិសោធន៍សិក្សារយៈពេលខ្លីដែលរៀបចំឡើងតាមតម្រូវការរបស់ពួកគេ។ សកម្មភាពរួមមាន ការទស្សនកិច្ចនៅសាលារៀន ការចូលរៀនជាមួយសិស្សក្នុងតំបន់ និងការចូលរួមក្នុងសកម្មភាពផ្សេងៗនៅសាលារៀន និងក្នុងសហគមន៍ ដើម្បីរួមបញ្ចូលការសិក្សាជាមួយភាពសប្បាយរីករាយ និងរៀនសូត្រតាមរយៈបទពិសោធន៍ជាក់ស្តែង។

ស្វែងយល់បន្ថែម

https://players.brightcove.net/6416361186001/default_default/index.html?videoId=6407066720112

សិស្សដែលបញ្ចប់ការសិក្សា របស់យើង បានសម្រេចជោគជ័យ

សោភ័ណសៀង - ប្រទេសកម្ពុជា

អ្នកឈ្នះពានរង្វាន់សេវាកម្មសាលារៀនឆ្នាំ 2017

ការសិក្សានៅសាលារៀនរដ្ឋនៅរដ្ឋ NSW អាចជួយអ្នកឱ្យសម្រេច
បាននូវអ្វីៗជាច្រើន ដែលអ្នកគិតថាមិនអាចធ្វើទៅបាន។

សូមមើលវីដេអូរបស់សៅផាន >

Fathimath Aina Ibrahim – Maldives
Trung Hao Tran – វៀតណាម
“អ្នកឈ្នះពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នាំ២០១៩
ខ្ញុំជឿជាក់ក្នុងការណែនាំឲចូលរៀនសាលារដ្ឋ NSW ។ បរិយាកាស
និងធនធានគឺល្អប្រសើរនិងគ្រូបង្រៀនមានការទួលស្វាគមន៏យ៉ាងកក់ក្តៅ។
ខ្ញុំរីករាយនឹងពេលវេលាដែលបានចំនាយនៅទីនេះយ៉ាងខ្លាំងហើយខ្ញុំបានខ្លាយជាអ្នកដឹកនាំដំណាងសិស្សអន្តរជាតិក្នុងសាលាដែលបានជ្រើសតាំងនៅសាលារបស់ខ្ញុំ។ “
“ ការសិក្សានៅក្នុងសាលារដ្ឋ NSW បាន
អនុញ្ញាតិឲខ្មុំរៀនពីវប្បធម៌និង
របៀបរស់នៅថ្មីនិងជួបមនុស្សថ្មីៗ។ ខ្មុំពិតជារីករាយ
នឹងរបៀបបង្រៀនរបស់សាលារបស់ខ្មុំ ដែល
រួមបញ្ចូលការសិក្សានិងភាពសប្បាយរីករាយ។ អ្នកសម្របសម្រួល
សិស្សអន្តរជាតិរបស់ខ្មុំមានការជួយជ្រោមជ្រែងនិង
តែងតែចាំជួយខ្មុំ។ “

របៀបដើម្បីស្វែងរកភ្នាក់ងារ

មានមុខងារស្វែងរកភ្នាក់ងារនៅលើគេហទំព័ររបស់យើង។ អ្នកអាចស្វែងរកតាមប្រទេស ឈ្មោះភ្នាក់ងារ ឬប្រភេទកម្មវិធី។ ពត៌មានលំអិតទំាងអស់អាចរកបាន រួមមាន អាសយដ្ឋានគេហទំព័ររបស់ភ្នាក់ងារ ធ្វើដូច្នេះអ្នកអាចជ្រើសរើសភ្នាក់ងារដែលអ្នកគិតថាល្អបំផុតសម្រាប់អ្នក។

យើងសូមណែនាំឱ្យជ្រើសរើសតែសេវាកម្មភ្នាក់ងារអប់រំដែលបានចុះបញ្ជីជាមួយ DE អន្តរជាតិតែប៉ុណ្ណោះ។

ស្វែងរកភ្នាក់ងារ
Add your chosen icon name here from the icon list

Khám phá thêm về các cơ hội và sự hỗ trợ dành cho học sinh quốc tế bằng cách truy cập trang web chính của DE International (bằng tiếng Anh): www.deinternational.nsw.edu.au